1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2 «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ:
3 ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។
4 បន្ទាប់មក ព្រំដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់វាលរហោស្ថានស៊ីន ទៅដល់ខាងត្បូងកាដេស-បារនា។ បន្ទាប់មក ព្រំដែននេះកាត់តាមហាសារ-អាដា និងអាសម៉ូន។
5 ពីអាសម៉ូន ព្រំដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌីទែរ៉ាណេ។