13 លោកម៉ូសេនាំយកព្រះបញ្ជានេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា៖ «នេះហើយជាស្រុក ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់មេដឹកនាំនៃកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ហើយអ្នករាល់គ្នាត្រូវបែងចែកគ្នា ដោយចាប់ឆ្នោត
14 ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។
15 កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
17 «អ្នកដែលត្រូវចាត់ចែងបែងចែកទឹកដី គឺបូជាចារ្យអេឡាសារ និងយ៉ូស្វេជាកូនរបស់នូន។
18 ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។
19 អ្នកទាំងនោះមានឈ្មោះដូចតទៅ: កាលែប ជាកូនរបស់យេភូនេ តំណាងកុលសម្ព័ន្ធយូដា។