ជន‌គណនា 34:3-9 KHSV

3 ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំ‌ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។

4 បន្ទាប់​មក ព្រំ‌ដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដេស-‌បារនា។ បន្ទាប់​មក ព្រំ‌ដែន​នេះ​កាត់​តាម​ហាសារ-‌អាដា និង​អាស‌ម៉ូន។

5 ពី​អាស‌ម៉ូន ព្រំ‌ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

6 សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។

7 ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ រហូត​ដល់​ភ្នំ​ហោរ។

8 ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។

9 ព្រំ‌ដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន បង្ហួស​ទៅ​ដល់​ហាសារ-‌អេណាន។ នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។