ជន‌គណនា 34:7-13 KHSV

7 ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ រហូត​ដល់​ភ្នំ​ហោរ។

8 ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។

9 ព្រំ‌ដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន បង្ហួស​ទៅ​ដល់​ហាសារ-‌អេណាន។ នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។

10 ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-‌អេណាន​ទៅ​សេផាម។

11 ព្រំ‌ដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីម‌ឡា ដែល​នៅ​ខាង​កើត​អា‌យ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត។

12 បន្ទាប់​មក ព្រំ‌ប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំ‌ដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។

13 លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត