ជន‌គណនា 35:17-23 KHSV

17 ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

18 ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

19 អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។

20 ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ​ដោយ​កំហឹង ឬ​យក​របស់​អ្វី​មួយ​គប់​ទៅ​លើ​គេ ដោយ​បាន​គិត​ជា​មុន បណ្ដាល​ឲ្យ​គេ​ស្លាប់

21 ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្ដាល​ឲ្យ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។

22 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ ដោយ​អចេតនា និង​ដោយ​គ្មាន​បំណង​អាក្រក់ ឬ​ប្រសិន​បើ​គាត់​ចោល​របស់​អ្វី​មួយ​ទៅ​លើ​គេ ដោយ​ពុំ​បាន​គិត‌គូរ​ជា​មុន

23 ឬ​ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្ដាល​ឲ្យ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ