ជន‌គណនា 35:31-34 KHSV

31 មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។

32 មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា​បូជា‌ចារ្យ។

33 មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។

34 កុំ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។ យើង​ក៏​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល»។