ជន‌គណនា 4:2-8 KHSV

2 «ក្នុង​ចំណោម​កូន​ចៅ​លេវី ត្រូវ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​កេហាត់ ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ

3 ហើយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

4 កូន​ចៅ​កេហាត់​បំពេញ​មុខ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។

5 ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ចេញ​ដំណើរ អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំងនន​ដែល​ខណ្ឌ​ទី‌សក្ការៈ​បំផុត

6 យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិ‌សញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សម្រាប់​សែង។

7 ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សម្រាប់​តម្កល់​នំប៉័ង រួច​យក​ចាន ពែង ចាន‌គោម ព្រម​ទាំង​ថូ​សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា មក​ដាក់​ពី​លើ។ រីឯ​នំប៉័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។

8 បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។