ជន‌គណនា 4:34-40 KHSV

34 លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​របស់​សហគមន៍ បាន​ជំរឿន​កូន​ចៅ​កេហាត់ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

35 អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

36 ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៧៥០​នាក់។

37 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

38 រីឯ​កូន​ចៅ​គើសូន​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

39 គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

40 ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៦៣០ នាក់។