ជន‌គណនា 7 KHSV

តង្វាយ​របស់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ក្នុង​ឱកាស​ពិធី​សម្ពោធ​ព្រះ‌ពន្លា

1 នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ព្រះ‌ពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។

2 ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជា‌ជន។

3 ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះ‌ពន្លា។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

5 «ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើ‌ប្រាស់ សម្រាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ឲ្យ​ពួក​លេវី តាម​មុខ‌ងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។

6 លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ ឲ្យ​ពួក​លេវី។

7 លោក​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គើសូន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ​របស់​គេ។

8 លោក​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។

9 លោក​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារ‌កិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។

10 នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។

12 អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

13 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

14 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

15 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

16 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

17 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់។

18 នៅ​ថ្ងៃ​ទី​ពីរ លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ នាំ​យក​តង្វាយ​របស់​គាត់​មក​ថ្វាយ។

19 តង្វាយ​ដែល​គាត់​ថ្វាយ​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

20 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

21 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

22 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

23 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ។

24 នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប់យូ‌ឡូន។

25 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

26 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

27 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

28 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

29 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។

30 នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។

31 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង​សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

32 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

33 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

34 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

35 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ។

36 នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម្មាន។

37 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ‌តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

38 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

39 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

40 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

41 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ។

42 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេហ៊ូ‌អែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។

43 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

44 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

45 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

46 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

47 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេហ៊ូ‌អែល។

48 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គឺ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីម។

49 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

50 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

51 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

52 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

53 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ។

54 នៅ​ថ្ងៃ​ទី​ប្រាំ‌បី គឺ​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណា‌សេ។

55 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

56 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

57 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

58 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

59 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ។

60 នៅ​ថ្ងៃ​ទី​ប្រាំ‌បួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​បេន‌យ៉ាមីន។

61 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

62 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

63 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

64 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

65 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី។

66 នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។

67 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

68 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

69 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

70 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

71 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ។

72 នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេ‌ស៊ើរ។

73 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

74 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

75 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

76 ពពែ​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

77 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន។

78 នៅ​ថ្ងៃ​ទី​ដប់‌ពីរ គឺ​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែប‌ថាលី។

79 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

80 បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

81 គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

82 ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប

83 ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន។

84 តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។

85 ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។

86 រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ​ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ក្នុង​ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។

87 រីឯ​ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់‌ពីរ ចៀម​ឈ្មោល​ដប់‌ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញ‌បូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់‌ពីរ។

88 ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

89 នៅ​ពេល​លោក​ម៉ូសេ​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះ‌អង្គ លោក​បាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​គម្រប​ហិប​នៃ​សន្ធិ‌សញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36