ជន‌គណនា 8:21-26 KHSV

21 ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ និង​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន។ លោក​អើរ៉ុន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។

22 បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24 «ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។

25 ចាប់​ពី​អាយុ​ហា‌សិប​ឆ្នាំ​ទៅ គេ​នឹង​ចូល​និវត្តន៍ លែង​បម្រើ​យើង​ទៀត​ហើយ។

26 គេ​នឹង​ជួយ​បង‌ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារ‌កិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បម្រើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ពួក​លេវី តាម​ភារ‌កិច្ច​របស់​ពួក​គេ»។