2 រីឯរូបព្រះក្លែងក្លាយដែលអ្នករាល់គ្នាទៅសាកសួរផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយសុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារពាក្យលើកទឹកចិត្តរបស់ពួកគេក៏ឥតបានការដែរ។ហេតុនេះហើយបានជាប្រជាជនត្រូវវេទនាវង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានគង្វាល។
3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះកូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។ព្រះអង្គប្រោសប្រទានឲ្យពួកគេទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។
4 មេដឹកនាំទាំងអស់នឹងកើតចេញពីកុលសម្ព័ន្ធយូដាពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
5 ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាចដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ពួកគេវាយសម្រុកទៅលើខ្មាំងដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។រីឯទ័ពសេះរបស់ខ្មាំងសត្រូវនឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
6 «យើងនឹងពង្រឹងកម្លាំងកូនចៅយូដាយើងនឹងសង្គ្រោះកូនចៅយ៉ូសែបយើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញដ្បិតយើងនឹងអាណិតអាសូរពួកគេ។ពួកគេនឹងប្រៀបដូចជាប្រជាជនដែលយើងមិនបានបោះបង់ចោលសោះដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេយើងនឹងឆ្លើយតបទៅពួកគេវិញ។
7 អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាចពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ពេលឃើញដូច្នេះកូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរចិត្តរបស់ពួកគេពោរពេញទៅដោយអំណរព្រោះតែព្រះអម្ចាស់។
8 យើងនឹងហៅប្រជារាស្ត្ររបស់យើងឲ្យមកជួបជុំគ្នាដ្បិតយើងបានរំដោះពួកគេ។ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។