14 បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រាអែល។
15 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាគង្វាលដ៏ល្ងីល្ងើទៀតទៅ!
16 ដ្បិតយើងធ្វើឲ្យមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
17 គង្វាលពាលមុខជាត្រូវវេទនាពុំខាន!ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។សូមឲ្យដាវកាប់បំបាក់ដៃនិងចាក់ចំភ្នែកស្ដាំរបស់គេ!សូមឲ្យដៃរបស់គេស្វិតប្រើការលែងបានហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។