សាការី 14:1-7 KHSV

1 ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​ដល់​ហើយ!ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ​សម្បត្តិរបស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។

2 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុងហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរយក​ទៅ​ជា​ឈ្លើយតែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។

3 ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មកប្រហារ​ប្រជា‌ជាតិ​ទាំង​នោះដូច​នៅ​ថ្ងៃ​ព្រះ‌អង្គ​ធ្វើ​សឹក​សង្គ្រាមនិង​ថ្ងៃ​ព្រះ‌អង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។

4 នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​ដាក់​ព្រះ‌បាទាលើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹងក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាលពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិចហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ចំហៀង​ភ្នំ​ម្ខាង​កំរើក​ទៅ​ខាង​ជើងម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។

5 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួនទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើងដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹងរហូត​ដល់​អាសែល។អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួនដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដីនៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មកហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គក៏​មក​ជា​មួយ​ដែរ។

6 នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃលែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។

7 ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតាមាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេសូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ