សាការី 14:12-18 KHSV

12 ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មានដែល​បាន​លើក​ទ័ព​មក​វាយ​លុកក្រុង​យេរូ‌សាឡឹមដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយនៅ​ពេល​ពួក​គេ​ឈរគ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែកអណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

13 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើតវឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។

14 អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹមពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភ័ណ្ឌពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញគឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។

15 គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះលា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់នៅ​ក្នុង​ជំរំ​របស់​ពួក​គេគ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។

16 ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹមអស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មកជា​រៀង​រាល់​ឆ្នាំដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

17 ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដីមិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹមដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រ​ទេនោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។

18 ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីបមិន​ឡើង​មក​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មានចំពោះ​ពួក​គេដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។