សាការី 14:9-15 KHSV

9 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យលើ​ផែនដី​ទាំង​មូល។នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។

10 ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូនដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹមនឹង​ទៅ​ជា​វាល​ទំនាប។គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញនៅ​លើ​កន្លែង​ដដែលគឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីនរហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុននិង​រហូត​ដល់​ទ្វារ​មុមហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាលរហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូររបស់​ហ្លួង។

11 ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរយេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

12 ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មានដែល​បាន​លើក​ទ័ព​មក​វាយ​លុកក្រុង​យេរូ‌សាឡឹមដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយនៅ​ពេល​ពួក​គេ​ឈរគ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែកអណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

13 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើតវឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។

14 អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹមពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភ័ណ្ឌពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញគឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។

15 គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះលា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់នៅ​ក្នុង​ជំរំ​របស់​ពួក​គេគ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។