10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយចូរស្រែកហ៊ោដោយអំណរ!ចូរសប្បាយរីករាយឡើង!ដ្បិតយើងមករកអ្នកហើយយើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 «នៅថ្ងៃនោះ ប្រជាជាតិជាច្រើននឹងជំពាក់ចិត្តលើយើង ជាព្រះអម្ចាស់ហើយធ្វើជាប្រជារាស្ត្ររបស់យើងតែយើងនឹងស្ថិតនៅជាមួយអ្នក»។ពេលនោះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលបានចាត់ខ្ញុំឲ្យមករកអ្នក។
12 ព្រះអម្ចាស់នឹងយកស្រុកយូដាធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់ក្នុងទឹកដីដ៏វិសុទ្ធព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន។
13 សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។