សាការី 6:5-11 KHSV

5 ទេវតា​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​គង់​នៅ»។

6 សេះ​សម្បុរ​ខ្មៅ​អូស​រទេះ​ចេញ​ទៅ​កាន់​ស្រុក​ខាង​ជើង សេះ​សម្បុរ​ស​ចេញ​មក​តាម​ក្រោយ។ សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ស្រុក​ខាង​ត្បូង។

7 សេះ​សម្បុរ​ត្នោត​ចេញ​មក ហើយ​សុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ ព្រះ‌អម្ចាស់​ប្រាប់​ថា: ចូរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី​ចុះ! រទេះ​សេះ​នោះ​ក៏​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។

8 ព្រះ‌អង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​វិញ្ញាណ​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

10 «ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​តង្វាយ​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

11 ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ បំពាក់​ឲ្យ​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​យូសា‌ដាក។