12 អ្នកទោសដែលពោរពេញទៅដោយសេចក្ដីសង្ឃឹមអើយចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែលមានកំពែងដ៏រឹងមាំវិញចុះ!ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលអ្នករាល់គ្នាខាតបង់យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
13 យើងនឹងយកយូដាធ្វើជាធ្នូរបស់យើងយើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញក្រុងស៊ីយ៉ូនអើយយើងនឹងចាត់កូនចៅរបស់អ្នកឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉នយើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
14 ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ ព្រះជាអម្ចាស់នឹងផ្លុំស្នែងព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរាដែលបក់មកពីទិសខាងត្បូង។
15 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេពួកគេបំផ្លាញ និងកិនកម្ទេចខ្មាំងសត្រូវដែលប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។ពួកគេបង្ហូរឈាមសត្រូវឲ្យហូរដូចស្រាទំពាំងបាយជូរឬដូចឈាមសត្វដែលគេសម្លាប់ធ្វើយញ្ញបូជាហូរពេញចាន នៅជ្រុងអាសនៈ។
16 នៅថ្ងៃនោះ ព្រះអម្ចាស់ជាព្រះរបស់ពួកគេនឹងសង្គ្រោះពួកគេដូចគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួនដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។
17 នៅគ្រានោះ ពួកគេនឹងមានសុភមង្គលហើយសម្ផស្សដ៏ល្អបំផុតស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្ដល់ឲ្យយុវជនយុវនារីមានកម្លាំងកំហែងមាំមួន។