អេសេ‌គាល 40:44-49 KHSV

44 នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទី‌លាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។

45 លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។

46 រីឯ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុល‌សម្ព័ន្ធ​លេវី ដែល​មាន​ភារ‌កិច្ច​ចូល​មក​បម្រើ​ព្រះ‌អម្ចាស់»។

47 លោក​វាស់​ទី‌លាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទី‌សក្ការៈ។

48 លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់។ លោក​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។

49 បន្ទប់​ល្វែង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ល្វែង​នោះ ហើយ​មាន​បង្គោល​នៅ​ក្បែរ​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយ។