1 បន្ទាប់មក លោកនាំខ្ញុំចូលទៅក្នុងទីសក្ការៈ លោកវាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ព្រះពន្លា*។
2 ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញ ម្ខាងៗមានទទឹងប្រាំហត្ថ។ លោកវាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។
3 បន្ទាប់មក លោកចូលទៅខាងក្នុងវាស់សសរមាត់ទ្វារ ឃើញមានកំរាស់ពីរហត្ថ រីឯទ្វារកំរាស់ប្រាំមួយហត្ថ ទទឹងប្រាំពីរហត្ថ។
4 លោកវាស់ផ្នែកខាងក្នុងទីសក្ការៈ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចលោកប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។