7 បន្ទប់ជាន់ខាងលើទូលាយជាងបន្ទប់នៅជាន់ក្រោម ព្រោះផ្នែកខាងលើ កំរាស់ជញ្ជាំងដែលព័ទ្ធជុំវិញព្រះវិហារតូចជាងកំរាស់ផ្នែកខាងក្រោម។ ហេតុនេះហើយបានជាកាលណាគេឡើងទៅខាងលើកាន់តែខ្ពស់ នោះកាន់តែមានកន្លែងទូលាយជាង។ គេអាចឡើងពីជាន់ក្រោមទៅជាន់កណ្ដាល រួចទៅជាន់ខាងលើ។
8 ខ្ញុំសង្កេតមើលជុំវិញព្រះដំណាក់ ឃើញថាបន្ទប់ដែលនៅអមតាមជញ្ជាំងមានកំពស់ពេញមួយឈើរង្វាស់ គឺប្រាំមួយហត្ថ។
9 ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង
10 និងបន្ទប់ដែលនៅជុំវិញទីសក្ការៈ មានប្រវែងម្ភៃហត្ថ។
11 បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
12 នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។
13 បុរសនោះវាស់ព្រះដំណាក់ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។