អេសេ‌គាល 42:1-6 KHSV

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​ជាប់​ធ្លា​ធំ និង​អាគារ​ខាង​ក្រោយ​ព្រះ‌វិហារ។

2 អាគារ​ដែល​មាន​ទ្វារ​នៅ​ទិស​ខាង​ជើង មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ។

3 មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។

4 នៅ​ពី​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ ទទឹង​ដប់​ហត្ថ និង​បណ្ដោយ​មួយ​រយ​ហត្ថ។ ទ្វារ​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។

5 បន្ទប់​ជាន់​ខាង​លើ​ចង្អៀត​ជាង​បន្ទប់​ជាន់​ខាង​ក្រោម និង​ជាន់​កណ្ដាល​នៃ​អាគារ ព្រោះ​មាន​ថែវ​កាត់​តាម​នោះ។

6 បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ តែ​គ្មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌លាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ឡើង​ពី​ក្រោម​ទៅ​ឃើញ​ថា បន្ទប់​នៅ​ជាន់​លើ​ចង្អៀត​ជាង​បន្ទប់​នៅ​ជាន់​ក្រោម និង​ជាន់​កណ្ដាល។