២ ពង្សា‌វតារ‌ក្សត្រ 13:21-25 KHSV

21 ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។

22 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូអា‌ហាស ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច។

23 ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះ‌អង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះ‌អង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ដែរ។

24 ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី សោយ​ទិវង្គត ហើយ​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ ឡើង​ស្នង​រាជ្យ។

25 ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​ពី​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហាសែល យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះ‌បាទ​យ៉ូអាស​វាយ​ព្រះ‌បាទ​បេនហា‌ដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​មក​វិញ។