37 លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេច នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។