16 ក្រៅពីអំពើបាប ដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
17 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺអំពើបាប សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
18 កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
19 កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
20 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។
21 ស្ដេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។
22 ស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ឡើយ។