២ ពង្សា‌វតារ‌ក្សត្រ 21:8-14 KHSV

8 ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រា‌អែល​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង នោះ​យើង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​គេ​ឡើយ»។

9 ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។

10 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា៖

11 «ម៉ាណា‌សេ ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន‌ជាតិ​អាម៉ូរី កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែង‌ក្លាយ​ដែរ។

12 ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។

13 យើង​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជ‌វង្ស​អហាប់​ដែរ។ យើង​នឹង​បោស​សម្អាត​ក្រុង​យេរូ‌សាឡឹម ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។

14 យើង​នឹង​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ