២ ពង្សា‌វតារ‌ក្សត្រ 22:10-16 KHSV

10 លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

11 កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។

12 បន្ទាប់​មក ទ្រង់​បញ្ជា​ទៅ​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អ័ក‌បោរ ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា ជា​រាជ​បម្រើ​ថា៖

13 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ ហើយ​ក៏​មិន​ប្រតិបត្តិ​តាម​ដែរ»។

14 លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម លោក​អ័ក‌បោរ លោក​សាផាន និង​លោក​អសា‌យ៉ា នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូល‌ដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូ‌សាឡឹម។ កាល​រាជ​បម្រើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ

15 នាង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​រក​យើង​ថា

16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។