២ ពង្សា‌វតារ‌ក្សត្រ 23:34-37 KHSV

34 ព្រះចៅ​ផារ៉ោន​នេកោ​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអា‌ហាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

35 ព្រះ‌បាទ​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់ ដូច​ព្រះ‌ចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ផារ៉ោន​នេកោ។

36 កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូ‌ដា ជា​កូន​របស់​លោក​ពេដា‌យ៉ា ជា​អ្នក​ស្រុក​រូម៉ា។

37 ព្រះ‌បាទ​យេហូ‌យ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។