8 ថ្ងៃមួយ លោកអេលីសេដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ជាអភិជន បានឃាត់លោកឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលលោកធ្វើដំណើរកាត់ភូមិនេះ លោកតែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។
9 នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងច្បាស់ថាបុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
10 ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែ តុ កៅអី និងចង្កៀង ទុកជូនលោកផង។ កាលណាលោកអញ្ជើញមកផ្ទះយើង លោកអាចសម្រាកក្នុងបន្ទប់នោះ»។
11 ថ្ងៃមួយ លោកអេលីសេបានអញ្ជើញមកផ្ទះនោះ លោកឡើងទៅសម្រាន្ដនៅបន្ទប់ខាងលើ។
12 លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «ចូរទៅហៅស្ត្រីភូមិស៊ូណែមមក!»។ កេហាស៊ីចេញទៅហៅនាង ហើយនាងក៏មកឈរនៅមុខលោក។
13 លោកអេលីសេមានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថា នាងបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅទូលព្រះរាជា ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។
14 លោកមានប្រសាសន៍ថា៖ «បើដូច្នេះ តើត្រូវតបស្នងអ្វីដល់នាង?»។ កេហាស៊ីឆ្លើយថា៖ «នាងគ្មានកូនទេ ហើយប្ដីនាងក៏ចាស់ដែរ»។