17 រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេ សួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។