២ ពង្សា‌វតារ‌ក្សត្រ 9:34-37 KHSV

34 បន្ទាប់​មក លោក​យេហ៊ូវ​ចូល​ទៅ​ក្នុង​វាំង រួច​បរិភោគ លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាក‌សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។

35 ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល ជើង និង​ដៃ​ប៉ុណ្ណោះ។

36 ពួក​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​យេហ៊ូវ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី‌ថា ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិ‌បិល​ក្នុង​ចម្ការ​យេសរាល។

37 សាក‌សព​របស់​នាង​យេសិ‌បិល​នឹង​ក្លាយ​ជា​ជី ក្នុង​ចម្ការ​យេសរាល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា នេះ​ជា​ផ្នូរ​របស់​យេសិ‌បិល​ទេ»។