5 ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មក ស្ដេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។