២ សាំយូ‌អែល 14:1-4 KHSV

1 លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា សង្កេត​ឃើញ​ថា ស្ដេច​មាន​ព្រះ‌ហឫទ័យ​នឹក​រលឹក​ដល់​សម្ដេច​អាប់‌សាឡុម

2 លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។

3 បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។

4 ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូ‌អា​នោះ​ក៏​ចូល​ទៅ​គាល់​ស្ដេច។ នាង​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ដោយ​អោន​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។