28 សម្ដេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភ័ក្ត្រព្រះរាជាទេ។
29 ថ្ងៃមួយ សម្ដេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្ដេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្ដេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។
30 ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។
31 ដូច្នេះ លោកយ៉ូអាប់ក៏អញ្ជើញទៅដំណាក់របស់សម្ដេចអាប់សាឡុម ហើយសួរថា៖ «ហេតុអ្វីបានជាពួកអ្នកបម្រើរបស់សម្ដេចដុតស្រែរបស់ទូលបង្គំចោល?»។
32 សម្ដេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅគាល់ស្ដេច ហើយទូលថា ហេតុអ្វីបានជាទ្រង់ហៅខ្ញុំឲ្យវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅគាល់ស្ដេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមទ្រង់សម្លាប់ខ្ញុំចុះ!»។
33 លោកយ៉ូអាប់នាំពាក្យរបស់សម្ដេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្ដេចអាប់សាឡុម សម្ដេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំអោនមុខដល់ដី រួចព្រះរាជាក៏ឱបសម្ដេចអាប់សាឡុម។