22 នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់កលោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្ដេច នៅក្រុងយេរូសាឡឹមវិញដែរ។
23 លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រាអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេធីម និងពេលេធីម។
24 លោកអដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាតជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
25 លោកសេរ៉ាយ៉ាជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
26 លោកអ៊ីរ៉ាពីអំបូរយ៉ាអៀរ ក៏ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌដែរ។