12 ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំឲ្យអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះ អាចរកលេសបានសោះឡើយ។
13 ជនប្រភេទនោះសុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ*។
14 ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ*សាតាំងផ្ទាល់ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។
15 ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្តជាមិនខាន។
16 ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា កុំឲ្យនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកឲ្យខ្ញុំលេលាទៅចុះ ដើម្បីឲ្យខ្ញុំអាចអួតខ្លួនបន្តិចដែរ។
17 សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។
18 ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ!