9 គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។
10 គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
11 បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ
12 យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្តចង្អៀតចង្អល់។
13 ខ្ញុំនិយាយមកបងប្អូនដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្តទូលាយជាមួយយើង ដូចជាយើងមានចិត្តទូលាយចំពោះបងប្អូនដែរ។
14 សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?
15 តើព្រះគ្រិស្ដ* និងមារ*សាតាំងចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា?