19 ប៉ុន្ដែខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
20 សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល៍ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនកុហកទេ។
21 ក្រោយមក ខ្ញុំបានទៅឯតំបន់ទាំងឡាយនៅក្នុងស្រុកស៊ីរី និងស្រុកគីលីគា
22 តែក្រុមជំនុំនៅក្នុងព្រះគ្រិស្ដដែលនៅស្រុកយូដាមិនបានស្គាល់មុខខ្ញុំឡើយ
23 គេគ្រាន់តែឮថា ម្នាក់ដែលបានបៀតបៀនយើងពីមុន ឥឡូវនេះ កំពុងប្រកាសអំពីជំនឿដែលគាត់បំផ្លាញពីមុននោះវិញ
24 ហើយពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះខ្ញុំ។