កាឡាទី 2:12-18 KCB

12 ដ្បិត​មុន​ពេល​ពួកអ្នក​ខ្លះដែល​មក​ពីលោក​យ៉ាកុប​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​ ប៉ុន្ដែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួកអ្នក​កាត់ស្បែក​ទាំង​នោះ​

13 រីឯ​ជនជាតិ​យូដា​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ពុត​ជាមួយ​គាត់​ដែរ​ សូម្បី​តែ​លោក​បារណាបាស​ក៏​ត្រូវ​អូសទាញ​ដោយ​ពុតត្បុត​របស់​ពួកគេ​ដែរ។​

14 ដូច្នេះ​ ពេល​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ដើរ​មិន​ត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​ចំពោះ​មុខ​ពួកគេ​ទាំង​អស់​គ្នា​ថា​ បើ​លោក​ដែល​ជា​ជនជាតិ​យូដា​មិន​រស់នៅ​ដូច​ជនជាតិ​យូដា​ផង​ បែរ​ជា​រស់នៅ​ដូច​សាសន៍​ដទៃ​ តើ​លោក​បង្ខំ​សាសន៍​ដទៃ​ឲ្យ​រស់នៅ​ដូច​ជនជាតិ​យូដា​យ៉ាង​ដូច​ម្ដេច​បាន?​

15 យើង​ជា​ជនជាតិ​យូដា​ពី​កំណើត​ យើង​មិន​មែន​ជា​មនុស្ស​បាប​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ទេ​

16 យើង​ដឹង​ថា​ មនុស្ស​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ គឺ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​វិញ​ ហេតុ​នេះ​បាន​ជា​យើង​ជឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ឡើយ​

17 ប៉ុន្ដែ​បើ​ពេល​យើង​កំពុង​ខិតខំ​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះគ្រិស្ដ​ ហើយ​ឃើញ​ថា​ខ្លួន​យើង​ក៏​ជា​មនុស្ស​បាប​ដែរ​នោះ​ តើ​ព្រះគ្រិស្ត​ជា​អ្នក​បម្រើ​បាប​ឬ?​ ទេ​ មិន​មែន​ទេ។​

18 បើ​ខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​បំផ្លាញ​ចោល​ឡើង​វិញ​ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ខ្លួន​ខ្ញុំ​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ហើយ​