កាឡាទី 3:26-29 KCB

26 ព្រោះ​អ្នក​ទាំង​អស់​គ្នា​ជា​កូន​របស់​ព្រះជាម្ចាស់​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​

27 ដ្បិត​អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះគ្រិស្ដ​ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​ហើយ។​

28 ដូច្នេះ​ ដោយ​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ត្រលប់​ជា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ នោះ​គ្មាន​ជនជាតិ​យូដា​ គ្មាន​ជនជាតិ​ក្រេក​ គ្មាន​បាវបម្រើ​ គ្មាន​អ្នក​មាន​សេរីភាព​ ហើយ​ក៏​គ្មាន​ប្រុស​ គ្មាន​ស្រី​ទៀត​ដែរ​

29 បើ​អ្នក​រាល់គ្នា​ជា​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​ ហើយ​ជា​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ទៀត​ផង។​