កាឡាទី 3:4-10 KCB

4 តើ​អ្នក​រាល់គ្នា​រងទុក្ខ​ច្រើន​ដល់​ម្ល៉េះ​ដោយ​ឥត​ប្រយោជន៍​ឬ?​ ប្រហែល​ជា​ឥត​ប្រយោជន៍​មែន​ទេ​ដឹង។​

5 ដូច្នេះ​ ដែល​ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​ដល់​អ្នក​រាល់គ្នា​ ព្រមទាំង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ ឬ​ដោយ‍សារ​ការ​ស្ដាប់​ទាំង​មាន​ជំនឿ?​

6 ដូច​ដែល​លោក​អ័ប្រាហាំ​ជឿ​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​រាប់​គាត់​ជា​សុចរិត​ដោយសារ​ជំនឿ​នោះ​

7 ដូច្នេះ​ ចូរ​ដឹង​ថា​ ពួកអ្នក​ដែល​មាន​ជំនឿ​ គឺ​ជា​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​

8 ហើយ​បទ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា​ ព្រះជាម្ចាស់​នឹង​រាប់​ជនជាតិ​ទាំងឡាយ​ជា​សុចរិត​ដោយសារ​ជំនឿ​ ដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​ប្រកាស​ប្រាប់​លោក​អ័ប្រាហាំ​ជា​មុន​ថា៖​ «ជនជាតិ​ទាំងអស់​នឹង​ទទួល​ពរ​តាមរយៈ​អ្នក»។​

9 ដូច្នេះ​ ពួកអ្នក​ដែល​មាន​ជំនឿ​ក៏​ទទួល​ព្រះពរ​ជាមួយ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។​

10 រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​