កាឡាទី 4:18-24 KCB

18 ល្អ​ហើយ​ ដែល​សង្វាត​ចង់​បាន​ការ​ល្អ​ជានិច្ច​ មិន​មែន​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ប៉ុណ្ណោះ‍​ទេ‍។​

19 កូន​រាល់​គ្នា​អើយ!​ ដើម្បី​អ្នក​រាល់គ្នា ខ្ញុំ​ឈឺចាប់​ម្តង​ទៀត​ដូច​គេ​សម្រាល​កូន​ ទម្រាំ​ព្រះគ្រិស្ដ​មាន​រូបរាង​នៅ​ក្នុង​អ្នក​រាល់គ្នា។​

20 ខ្ញុំ​ចង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​នា​ពេល​ឥឡូវ​នេះ​ និង​ផ្លាស់​ប្ដូរ​សំដី​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់គ្នា​ហើយ។​

21 ឱ​ ពួកអ្នក​ចង់​នៅ​ក្រោម​ក្រឹត្យវិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​រាល់គ្នា​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ចែង​ទេ​ឬ?​

22 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ លោក​អ័ប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់​ គឺ​ម្នាក់​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​ ហើយ​ម្នាក់​ទៀត​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​

23 ប៉ុន្ដែ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​បាន​កើត​តាម​សាច់ឈាម​ រីឯ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​បាន​កើត​តាម​សេចក្ដី​សន្យា។​

24 នេះ​ជា​ការ​ប្រៀបធៀប​ គឺ​ស្រ្តី​ទាំង​ពីរ​នាក់​នេះ​ជា​កិច្ច​ព្រមព្រៀង​ពីរ​ មួយ​មក​ពី​ភ្នំ​ស៊ីណាយ​ដែល​បាន​បង្កើត​កូន​សម្រាប់​ភាព​ជា​បាវបម្រើ‍​ នោះ​ជា​នាង​ហាការ។​