កាឡាទី 4:28-31 KCB

28 បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា​ដូច​លោក​អ៊ីសាក​ដែរ​

29 ប៉ុន្តែ​ពេល​នោះ​កូន​ដែល​កើត​តាម​សាច់ឈាម​បាន​បៀតបៀន​កូន​ដែល​កើត​តាម​ព្រះវិញ្ញាណ​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ក៏​យ៉ាង​នោះ​ដែរ​

30 តើ​បទ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្តេច​ គឺ​ចែង​ថា៖​ «ចូរ​ដេញ​ស្ត្រី​ជា​អ្នក​បម្រើ​ និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ​ ដ្បិត​កូន​ប្រុស​របស់​ស្ត្រី​ជា​អ្នក​បម្រើ​មិន​ត្រូវ​ទទួល​មរតក​ជាមួយ​កូន​ប្រុស​របស់​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​ឡើយ»​

31 ដូច្នេះ​ បងប្អូន​អើយ!​ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​ទេ​ គឺ​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​វិញ។​