១ កូរិនថូស 1:1-4 KCB

1 ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​លោក​សូស្ថេន​ជា​បងប្អូន។​

2 ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ គឺ​ជូន​ចំពោះ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ដែល​អំពាវនាវ​រក​ព្រះនាម​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​ពួកគេ​ និង​របស់​យើង។​

3 សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​

4 ខ្ញុំ​តែងតែ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច​សម្រាប់​អ្នក​រាល់គ្នា​ ​ចំពោះ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ដល់​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​