១ កូរិនថូស 1:23-29 KCB

23 រីឯ​យើង​វិញ​ យើង​ប្រកាស​អំពី​ព្រះគ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​ ជា​សេចក្ដី​ដែល​នាំឲ្យ​ជំពប់​ដួល​ចំពោះ​ជនជាតិ​យូដា​ និង​ជា​សេចក្ដី​ល្ងង់ខ្លៅ​ចំពោះ​សាសន៍​ដទៃ​

24 ប៉ុន្ដែ​ព្រះគ្រិស្ដជា​អំណាច​របស់​ព្រះជាម្ចាស់​ និង​ជា​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកអ្នក​ដែល​ព្រះអង្គ​ត្រាស់ហៅ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​

25 ពីព្រោះ​សេចក្ដី​ល្ងង់ខ្លៅ​របស់​ព្រះជាម្ចាស់​មាន​ប្រាជ្ញា​លើស​ប្រាជ្ញា​របស់​មនុស្ស​ ហើយ​សេចក្ដី​កំសោយ​របស់​ព្រះជាម្ចាស់​ ក៏​មាន​កម្លាំង​លើស​កម្លាំង​របស់​មនុស្ស​ដែរ។​

26 បងប្អូន​អើយ!​ សូម​គិត​អំពី​ការ​ត្រាស់ហៅ​របស់​អ្នក​រាល់គ្នា​ចុះ​ គឺ​មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង‍ឯ​សាច់ឈាម​ច្រើន​ទេ​ មិន​មាន​អ្នក​មាន​អំណាច​ច្រើន​ទេ​ ហើយ​ក៏​មិន​មាន​អ្នក​ត្រកូល​ខ្ពង់ខ្ពស់​ច្រើន​ដែរ​

27 តែ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ពួក​ល្ងង់ខ្លៅ​នៅ​លោកិយ​នេះដើម្បី​ធ្វើ​ឲ្យ​ពួកអ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​ ព្រះអង្គ​បាន​ជ្រើសរើស​ពួក​កំសោយ​នៅ​លោកិយ​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស​

28 ហើយ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ពួកអ្នក​ទាប​ថោក​នៅ​លោកិយ​នេះ​ និង​ពួកអ្នក​ដែល​ត្រូវ​គេ​មើលងាយ​ ព្រមទាំង​អ្វីៗ​ដែល​គ្មាន​ដើម្បី​លុបបំបាត់​អ្វីៗ​ដែល​មាន​

29 ដូច្នេះ​គ្មាន​មនុស្ស​ណា​ម្នាក់​អួត​ខ្លួន​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ទេ។​