១ កូរិនថូស 11:18-24 KCB

18 ដ្បិត​មុន​ដំបូង​ ខ្ញុំ​បាន‍ឮ​ថា​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​ក្រុមជំនុំ​ នោះ​មាន​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយខ្ញុំ​ក៏​ជឿ​ខ្លះៗ​ដែរ​

19 ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

20 ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​ នោះ​មិន​មែន​បរិភោគ​ពិធី​លៀង​ព្រះអម្ចាស់​ទេ​

21 ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​

22 តើ​អ្នក​រាល់គ្នា​គ្មាន​ផ្ទះ​ទេ‍​ឬ​ ម្ដេច​មិន​ស៊ី​ផឹក​នៅ​ផ្ទះ​ទៅ?​ ឬ​មួយ​អ្នក​រាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ និង​ធ្វើ​ឲ្យ​ពួកអ្នក​អត់​ ​អាម៉ាស់​មុខ?​ តើ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច?​ ​តើ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់គ្នា​ឬ?​ ចំពោះ​ការ​នេះ​ ខ្ញុំ​មិន​សរសើរ​ទេ‍។​

23 ដ្បិត​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក​ ខ្ញុំ​ក៏​ប្រគល់​ឲ្យអ្នក​រាល់គ្នា​ដែរ​ គឺ​នៅ​យប់​ដែល​ព្រះអម្ចាស់​យេស៊ូ​ត្រូវ​គេ​បញ្ជូន​នោះ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​

24 ហើយ​ពេល​អរព្រះគុណ​រួច​ហើយ​ ព្រះអង្គ​ក៏​កាច់​នំប៉័ង​ទាំង‍​មាន​បន្ទូល​ថា‍៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​ចុះ‍»។​