29 ដ្បិតអ្នកណាដែលបរិភោគ ហើយផឹកដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដ នោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគ និងផឹកនោះហើយ។
30 ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ ហើយឈឺ និងមួយចំនួនធំបានស្លាប់
31 ដូច្នេះបើយើងពិនិត្យមើលខ្លួនឯង នោះយើងមិនជាប់ជំនុំជម្រះទេ
32 ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើង ព្រះអង្គនឹងពិន័យយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។
33 ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាមកជួបជុំគ្នាបរិភោគ ចូរចាំគ្នាផង
34 បើមានអ្នកណាម្នាក់ឃ្លាន ចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយ រីឯបញ្ហាផ្សេងទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។