១ កូរិនថូស 11:5-11 KCB

5 ផ្ទុយ​ទៅ​វិញ​ ស្រ្ដី​គ្រប់​គ្នា​ដែល​អធិស្ឋាន​ ឬ​ថ្លែង​ព្រះបន្ទូល​ដោយ​មិន​គ្របបាំង​ក្បាល​ នោះ​បាន​បន្ថោក​ក្បាល​របស់​ខ្លួនវិញ​ ដ្បិត​ដូច​ដែល​កោរសក់​ដែរ​

6 ដូច្នេះ​បើ​ស្រ្ដី​មិន​គ្របបាំង​ក្បាល​ទេ​ ចូរ​ឲ្យ​នាង​កោរសក់​ទៅ​ ប៉ុន្ដែ​បើ​ការ​កាត់សក់​ ឬ​ការ​កោរសក់​ធ្វើ​ឲ្យ​ស្រ្ដី​នោះ​ខ្មាស​ ចូរ​ឲ្យ​នាង​គ្របបាំង​ក្បាល​ចុះ‍​

7 ហើយ​បុរស​មិន​គួរ​គ្របបាំង​ក្បាល​ទេ​ ព្រោះ​ជា​រូបអង្គ​ និង​ជា​សិរី​រុងរឿងរបស់​ព្រះជាម្ចាស់​ រីឯ​ស្រ្ដី​វិញ​ជា​សិរី​រុងរឿង​របស់​បុរស​

8 ដ្បិត​បុរស​មិន​បាន​មាន​កំណើត​ពី​ស្ត្រី​ទេ​ គឺ​ស្ត្រី​មាន​កំណើត​ពី​បុរស​វិញ​

9 ហើយ​ព្រះជាម្ចាស់​ក៏​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ដែរ​ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ​

10 ដូច្នេះ​ហើយ​ ស្រ្ដី​គួរ​មាន​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​ ដោយ​យល់​ដល់​ពួក​ទេវតា​

11 ប៉ុន្ដែ​នៅ​ក្នុង​ព្រះអម្ចាស់​ ស្រ្ដី​ត្រូវការ​បុរស​ជា​ចាំបាច់​ ហើយ​បុរស​ក៏​ត្រូវការ​ស្ត្រី​ជា​ចាំបាច់​ដែរ​