១ កូរិនថូស 12:17-23 KCB

17 បើ​រូបកាយ​ទាំង​មូល​ជា​ភ្នែក​ តើ​នឹង​ស្ដាប់ឮ​នៅ​ត្រង់​ណា?​ បើ​រូបកាយ​ទាំង​មូល​ជា​ត្រ​ចៀក​ តើ​នឹង​ស្រង់​ក្លិន​នៅ​ត្រង់​ណា?​

18 ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ដាក់​អវយវៈ​និមួយៗ​នៅ​ក្នុង​រូបកាយ​តាម​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​

19 ហើយ​បើ​ទាំង​អស់​ជា​អវយវៈ​តែ​មួយ​ តើ​រូបកាយ​នៅ​ឯ​ណា?​

20 ដូច្នេះ​ទោះ​ជា​មាន​អវយវៈ​ច្រើន​ក៏ដោយ​ ក៏​រូបកាយ​តែ​មួយ​

21 ហើយ​ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា‍៖​ «ខ្ញុំ​មិន​ត្រូវការ​ឯង»​ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា​ «ខ្ញុំ​មិន​ត្រូវការ​ឯង‍»​ បាន​ដែរ។​

22 ផ្ទុយ​ទៅ​វិញ​ ​អវយវៈ​ណា​ដែល​មើល​ទៅ​ដូចជា​ខ្សោយ​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​ត្រលប់​ជា​សំខាន់​វិញ​

23 រីឯ​អវយវៈ​ណា​ដែល​យើង​គិត​ថា​អាប់ឱន​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​យើង​សម្អិត​សម្អាង​ឲ្យ​កាន់តែ​ថ្លៃថ្នូរ​ ហើយ​អវយវៈ​របស់​យើង​ណា​ដែល​មើល​ទៅ​មិន​ស្អាត​ នោះ​ត្រលប់​ជា​កាន់តែ​ស្អាត​ឡើង​