១ កូរិនថូស 12:4-10 KCB

4 មាន​អំណោយទាន​ផ្សេងៗ​គ្នា​មែន​ ប៉ុន្ដែមក​ពី​ព្រះវិញ្ញាណ​តែ​មួយ​ទេ។​

5 មាន​មុខងារ​បម្រើ​ផ្សេងៗ​គ្នា​មែន​ ប៉ុន្ដែ​មក​ពី​ព្រះអម្ចាស់​តែ​មួយ‍ទេ។​

6 ​មាន​សកម្មភាព​ផ្សេងៗ​គ្នា​មែន​ ប៉ុន្ដែ​គឺ​ជា​ព្រះជាម្ចាស់​តែ​មួយ​ទេ​ ដែល​ធ្វើ​ការ​សព្វគ្រប់​តាមរយៈ​មនុស្ស​ទាំង​អស់​

7 ដ្បិត​មនុស្ស​ម្នាក់ៗ​បាន​ទទួល​ការ​បើកសំដែង​មក​ពី​ព្រះវិញ្ញាណ​សម្រាប់​ជា​ប្រយោជន៍​រួម​

8 ​គឺ​ម្នាក់​ទទួល​បាន​ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា​តាមរយៈ​ព្រះវិញ្ញាណ​ ម្នាក់​ទៀត​ទទួល​បាន​ពាក្យ​សំដី​ប្រកប​ដោយ​ចំណេះ​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​ដដែល​

9 ​ម្នាក់ទៀត​ទទួល​បាន​ជំនឿ​ ហើយ​ម្នាក់​ទៀត​ទទួល​បាន​អំណោយ​ទាន​ប្រោស​ឲ្យ​ជា​តាមរយៈ​ព្រះវិញ្ញាណ​ដដែល​

10 ម្នាក់​ទៀត​ធ្វើ​ការ​អស្ចារ្យ​ ម្នាក់​ទៀត​ថ្លែង​ព្រះបន្ទូល​ ម្នាក់​ទៀត​ចេះ​សំគាល់​វិញ្ញាណ​ ម្នាក់​ទៀត​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​ទៀត​បកប្រែ​ភាសា​ទាំង​នោះ​